017 824 919 | 098 391 456
en_flag kh_flag

ពួក​យើង

មានការងាររាប់លាន ចូរស្វែងរកមួយដែលសកិ្តសមនិងលោកអ្នក

បច្ចេកវិទ្យានឹងបង្កើតការងាររាប់លាន បញ្ហា​នឹង​ត្រូវ​រក​កម្មករ​មក​បំពេញ តើ​អ្នក​គួរ​ទាក់ទង​នរណា​ពេល​អ្នក​ស្វែងរក​ការងារ​បន្ទាប់​?  

តើ អេស៊ាន ហាយអឺរ ជានរណា?

អេស៊ាន ហាយអឺរ ត្រូវ​បាន​បង្កើត​ឡើងនៅ​ដើម​ឆ្នាំ 2015 ដោយ​ លោកស្រី លន់ សុធារី ​ជា​ជនជាតិ​ខ្មែរ និងជាអាជីវកម្មគ្រួសារមួយ ហើយប្រតិបត្តិការ​នៅ​កម្ពុជា។ អេស៊ាន ហាយអឺរ គឺជាអ្នកជ្រើសរើសបុគ្គលិកអន្តរជាតិ និងជាអ្នកប្រឹក្សាយោបល់ស្តីពីការធ្វើចំណាកស្រុកទៅកាន់ប្រទេសអូស្រ្តាលី ផ្នែក កម្មករជំនាញ អ្នកបច្ចេកទេស និងអ្នកមានវិជ្ជាជីវៈជាន់ខ្ពស់​ គ្រប់ជំនាញនិងវិស័យ។

យើងមានឯកទេសផ្នែក កសិកម្ម ចិញ្ចឹមសត្វយកទឹកដោះ នេសាទ បរិស្ថាន ដាំដំណាំ ចិញ្ចឹមសត្វ ។ល។ 

ចាប់តាំងពីថ្ងៃបង្កើតក្រុមហ៊ុនមក អេស៊ាន ហាយអឺរ បានប្តេជ្ញាជួយអតិថិជននៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្កើនផលប្រយោជន៍ និងតម្លៃរបស់ពួកគេ ដោយឈរលើគោលការណ៍ “សុចរិតភាព វិជ្ជាជីវៈ ស្ថិរភាព នវានុវត្តន៍”

យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា អេស៊ាន ហាយអឺរ នឹងបង្កើតអព្ភូតហេតុដ៏អស្ចារ្យ បន្ថែមទៀត ព្រោះយើងអាចសុបិន្តបាន ហើយជាពិសេសមានសមត្ថភាពធ្វើឱ្យសុបិនរបស់អតិថិជនក្លាយជាការពិត ជាមួយនិងស្មារតីនៃ សុបិន ​"យើងធ្វើឱ្យ​វាកាន់តែនៅជិតអ្នក”។​

តើអេស៊ាន ហាយអឺរ មានសេវាអី្វខ្លះ?

អេស៊ាន ហាយអឺរ ផ្តល់សេវាកម្មជ្រើសរើសបុគ្គលិកអន្តរជាតិសម្រាប់និយោជកអូស្ត្រាលី ក្នុងការស្វែងរកបេក្ខជនដែលមានសក្តានុពល ដែលពួកគេមិនអាចរកបាននៅក្នុងប្រទេសអូស្រ្តាលី។

អេស៊ាន ហាយអឺរ ផ្តល់ការប្រឹក្សាយោបល់ដល់បេក្ខជនដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា​ ស្តីពីឳកាសការងារនៅក្នុងប្រទេសអូស្រ្តាលី​ ផ្នែក កម្មករជំនាញ អ្នកបច្ចេកទេស និងអ្នកមានវិជ្ជាជីវៈជាន់ខ្ពស់​ គ្រប់ជំនាញនិងវិស័យ។ 

អេស៊ាន ហាយអឺរ ផ្តល់ជូនសេវាស្វែងរកនិយោជកអូស្ត្រាលី ដើម្បីធានាបេក្ខជននិងគ្រួសារ តាមរយៈទិដ្ឋាការ 482​ និង 494 ដើម្បីមកធ្វើការ និងរស់នៅដោយស្របច្បាប់នៅក្នុងប្រទេសអូស្រ្តាលី។ ហើយអាចស្នើសុំសិទិ្ធរស់នៅជាអចិន្ត្រៃយ៍បន្ទាប់ពីធ្វើការបាន3 ឆ្នាំ។​

អេស៊ាន ហាយអឺរ ផ្តល់ជូនសេវាវាយតម្លៃជំនាញ និងជួយបេក្ខជនក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការការងារជំនាញអូស្ត្រាលី​។

អេស៊ាន ហាយអឺរ ផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់ការធ្វើអន្តោប្រវេសន៍ និងការបណ្តុះបណ្តាលជំនាញខ្លីៗដ៏ទៃទៀតដែលមានតម្រូវការខ្ពស់ដែលនិយោជកអូស្រ្តាលីកំពុងត្រូវការ។ 

ទស្សនវិជ្ជារបស់យើង

កសាងទំនាក់ទំនងយូរអង្វែងដោយផ្អែកលើមូលដ្ឋាននៃ សុចរិតភាព ភាពស្មោះត្រង់  និងទំនុកចិត្ត។ បុគ្គលិកដែលមានបទពិសោធន៍ និងចំណេះដឹងរបស់ អេស៊ាន ហាយអឺរ ធ្វើការជាក្រុមដើម្បីផ្តល់នូវសេវាកម្ម និងការយកចិត្តទុកដាក់ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជន និងអ្នកដាក់ពាក្យរបស់យើង។ 

ចក្ខុវិស័យរបស់យើង

ដើម្បីឱ្យមានការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ថាជា អ្នកជ្រើសរើសកម្មករជំនាញអូស្ត្រាលី  និងជាទីប្រឹក្សាផ្នែកអន្តោប្រវេសន៍មួយនៅអាស៊ី ដោយភ្ជាប់បេក្ខជន​ទៅកាន់ដែនដីនៃឱកាស គឺប្រទេសអូស្ត្រាលី។

បេសកកម្មរបស់យើង

ជួយឱ្យអាជីវកម្មរីកចម្រើនដោយការផ្គូរផ្គងបេក្ខជនដែលមានទេពកោសល្យត្រឹមត្រូវទៅនឹងតម្រូវការបុគ្គលិកជំនាញរបស់ពួកគេ ដោយប្រឹក្សាយោបល់ និងបង្កើតអាជីពដ៏មានតម្លៃសម្រាប់អ្នកជំនាញដែលយើងជ្រើសរើស។

ហេតុអ្វីបានជាអ្នកមិនជ្រើសរើសការងារក្នុងចំណោមគេហទំព័រការងារផ្សេងទៀត?

ផ្តោតលើតម្រូវការបេក្ខជន

ក្រុមការងាររបស់យើងផ្តោតលើលទ្ធផលដែលចង់បាន។ ការផ្តោតលើលទ្ធផលដែលបេក្ខជនពេញចិត្ត​ គឺជាផ្នែកសំខាន់មួយនៃដំណើរការយុទ្ធសាស្ត្រសម្រាប់ករណីនីមួយៗ។

ងាយស្រួលទំនាក់ទំនង

មិនថាអ្នកស្ថិតនៅក្នុងឬក្រៅប្រទេសអូស្ត្រាលីទេ។ យើងផ្តល់ការប្រឹក្សាយោបល់ពេញលេញសម្រាប់ឱកាសការងារដែលមានជំនាញ និងការណែនាំអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពទៅកាន់ប្រទេសអូស្ត្រាលី ប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់បំផុត។

គិតពីអតិថិជនមុនគេ

យើងទទួលស្គាល់ថានិយោជកអូស្ត្រាលីទាំងអស់ចង់សហការដោយរំពឹងទុកជាមួយនិងលទ្ធផលដ៏ល្អបំផុតមួយ។ ​ជា​សមាជិកម្នាក់​នៃក្រុម​បុគ្គល​ពិសេស យើង​ប្តេជ្ញា​ចិត្តគ្រប់​មធ្យោបាយ​​ដើម្បី​ធ្វើ​ឱ្យ​វា​កើត​ឡើង។

ជ្រើសរើសបុគ្គលិកពីក្រៅប្រទេស

យើងខិតខំផ្តល់ឱ្យនិយោជកអូស្ត្រាលីរបស់យើងនូវសេវាកម្មជ្រើសរើសបុគ្គលិកដ៏ល្អបំផុតដែលយើងអាចធ្វើបាន ចាប់ពីការពិគ្រោះយោបល់ដំបូងរហូតដល់ដំណោះស្រាយប្រកបដោយជោគជ័យ។

703
125
4143
1152

ជួបជាមួយក្រុមរបស់យើង

លន់ សុធារី

លន់ សុធារី


នាយិការគ្រប់គ្រង និង នាយិកាផ្នែកជ្រើសរើសបុគ្គលិក
ហុីង រស្មី

ហុីង រស្មី


ប្រធានផ្នែកជ្រើសរើសបុគ្គលិកជាន់ខ្ពស់
តាំង ណាវី

តាំង ណាវី


ប្រធានផ្នែកជ្រើសរើសបុគ្គលិក